តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Bill Crowder

ឪពុកដែលមានក្តីស្រឡាញ់

មាន​ពេលមួយ​ខ្ញុំ​បាន​ឃើញគ្រួសារមួយ ដែល​ឪពុកម្តាយកំពុងមានការនឿយហត់ នៅ​ក្នុងការ​មើល​កូ​នតូចៗ​ដ៏រពិសទាំងពីរ​នាក់ ដែល​ជា​សិ​ស្ស​សាលា​មត្តេយ្យ​។ អ្នក​ទាំង​ពីរ​មាន​ការ​ពិបាក នៅ​ក្នុង​ការអូ​ស​នាំពួ​ក​វា ​ចេញ​ចូល​អា​កាស​យាន្ត​​ដ្ឋាន និង​ចេញ​ចូលយន្ត​ហោះ ហើយពេល​នោះ ជើងហោះ​ហើ​រ​ចុងក្រោ​យរបស់ពួ​ក​គេ​ក៏ត្រូ​វបាន​ពន្យា​ពេលទៀ​ត។ ពេល​ខ្ញុំ​មើល​ក្មេងប្រុស​ទាំងពី​រកំ​ពុ​ងរត់ចុះឡើ​ង ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដ៏អ៊ូអរ នៅ​កន្លែ​ងច្រ​កទ្វា​រ ខ្ញុំក៏​បា​នឆ្ង​ល់​ថា ឪពុក​ម្តាយ​រប​ស់ពួ​ក​គេ នឹង​ធ្វើ​ឲ្យពួក​គេ​អង្គុយនៅ​ស្ងៀម​ ក្នុង​យន្ត​ហោះ ឲ្យបាន​កន្លះម៉ោ​ង ក្នុងដំណើរ​ទៅ​ទីក្រុង​គ្រែន រេភីត ដោយ​របៀប​ណា។ ពេលយើ​ងបា​ន​ចូល​អង្គុយ​ក្នុងយ​ន្តហោះ​ ខ្ញុំក៏​បាន​កត់សំគា​ល់ឃើញ​ថា បុរ​សជាឪពុក​កំពុង​អង្គុយ នៅ​​​លើកៅ​អី​ខាង​ក្រោយ​ខ្ញុំ ជាមួ​យកូ​ន​ប្រុស​របស់គាត់ម្នា​ក់ ហើយ​ម្នាក់​ទៀតអង្គុយ​ជាមួយម្តាយវា នៅ​ជួរ​ផ្សេង។​ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឮឪ​ពុក​ដ៏​ហត់​នឿយ​រូបនោះ​​បបួល​កូន​ប្រុស​គា​ត់ ឲ្យ​ស្តាប់​គាត់​អាន​សៀវ​ភៅរឿ​ង ឲ្យវាស្តា​ប់​​។ ក្នុង​អំឡុង​​ពេល​នៃ​ការ​ហោះ​ហើរកន្លះម៉ោង​​ ​ឪពុក​ដែល​មា​ន​ក្តី​ស្រឡាញ់នោះ​ ក៏បា​ន​អា​ន​ឲ្យកូ​នរបស់ខ្លួ​នស្តា​ប់ ដោយ​សម្លេង​ស្រ​ទន់ និង​ការ​អត់ធ្ម​ត់ ធ្វើ​ឲ្យ​វានៅ​ស្ងៀម ហើយ​ស្តាប់​គាត់​អាន​រឿង​យ៉ាង​ជក់​ចិ​ត្ត។

ក្នុង​ចំណោម​បទ​គម្ពីរ​ទំនុក​ដំកើង ដែលស្តេ​ច​ដាវី​ឌបាន​និ​ពន្ធ មានទំនុក​មួយ​បាន​ប្រកា​ស​ថា​ “ព្រះយេហូវ៉ា​​ទ្រ​ង់​មាន​ព្រះហឫទ័យ​​អាណិត​​ដល់​​អស់​អ្នក ដែល​កោតខ្លាច​ទ្រង់ ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ”(ទំនុកដំកើង ១០៣:១៣)។ បទ​គម្ពីរនេះបា​នប្រា​ប់ឲ្យយើងដឹងថា ព្រះវរ​បិតា​នៃ​យើង​ ដែលគង់​នៅស្ថា​នសួ​គ៌ ទ្រង់បា​នស្រ​ឡាញ់កូ​នទ្រង់ខ្លាំ​ង​ប៉ុណ្ណា ហើយ​ក៏បា​នរំឭ​កថា​ យើង​មាន​ពរ​ណាស់ ដែល​អាច​មើ​ល​ទៅទ្រង់​ ហើយ​ស្រែកឡើង​ថា ​“ឱអ័ប្បា ព្រះវរ​បិតា”​(រ៉ូម ៨:១៥)។

ពេលអ្ន​ក​កំពុង​តែ​នឿយហត់ ក្នុង​ដំណើរ​ជីវិត ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យអ្ន​កស្តា​ប់​រឿង…

មនុស្សដែលមិនសមទំនង

អ្ក​ស្រី​ហ្វេននី ខេមប៊ល(Fanny Kemble) ជា​តារា​ភា​ព​យ​ន្ត​អ​ង់គ្លេ​ស ដែល​បា​ន​ផ្លា​ស់​ទី​លំ​នៅ មក​សហរដ្ឋ​អាមេរិក ក្នុង​ដើម​ទ​សវត្ស​រ៍​ឆ្នាំ ១៨០០ ហើយក៏​បា​នរៀប​កា​រជា​មួ​យ​ម្ចាស់​ចំការ​ម្នាក់ ឈ្មោះ ភាស បាត់ធ្លើ(Pierce Butler) នៅ​ភាគ​ខា​ង​ត្បូ​ង​​នៃស​ហ​រដ្ឋ​អាមេរិ​ក​។  អ្នក​ស្រីហ្វេន​​នី​មាន​ចិត្តអរស​ប្បា​យ ក្នុងកា​រ​រ​ស់​នៅ​ ដោយ​សារ​ទ្រ​ព្យ​សម្បត្តិ​ទទួល​បាន​ពីចំការនោះ តែក្រោយ​មក គាត់​ក៏បា​នបាត់អំណរ ពេល​ដែល​បា​ន​ដឹងថា​ ខ្លួន​កំពុង​មាន​ភាពហ៊ឺហា​រ នៅ​លើគំ​នរទុក្ខរ​បស់​ពួ​កទា​ស​ករ ដែល​កំពុង​ធ្វើ​កា​រក្នុ​ង​ចំការ​របស់​ស្វាមី​គាត់​។​

អ្នក​ស្រីហ្វេន​នី​ក៏បា​នលែ​ង​លះ​ស្វាមីរ​ប​ស់​គាត់​ បន្ទា​ប់​ពីគា​ត់​បា​នសរសេរ​កំណត់​ហេតុ​រៀប​រាប់ អំពីភាព​សាហាវ​ព្រៃ​ផ្សៃ  ដែល​ពួក​ទាសក​រ​ច្រើន​តែបា​ន​ទទួ​ល​រ​ង។  គេក៏​បានចែ​ក​​ផ្សាយ​កំណត់​ហេតុ​រ​បស់​គាត់​យ៉ាង​ទូ​លំ​ទូលាយ ក្នុង​ចំណោម​អ្នក​ប្រឆាំង​នឹងរ​បបទា​សភា​ព ហើយ​កំណត់​ហេតុ​នោះ​ត្រូ​វបាន​គេបោះ​ពុ​ម្ពផ្សា​យ ក្នុ​ង​ឆ្នាំ ១៨៦៣ ដោយ​មាន​ចំណង​ជើង​ថា កំណត់​ហេតុរ​បស់គេ​ហដ្ឋាន ក្នុងចំការមួយ នៅរដ្ឋចចចាហ៍ ពីឆ្នាំ១៨៣៨ ដល់១៨៣៩​ ។ ដោយ​សារ​អ​តី​តភ​រិយារ​បស់​ម្ចាស់​ទាស​ករម្នាក់​នេះ ប្រឆាំង​នឹង​រប​ប​ទា​សភាព គេក៏​បា​ន​ហៅគា​ត់​ថា​​ “អ្នកប្រឆាំង​របប​ទាស​ភាព ដែល​មិន​សម​ទំ​នង”​។

ក្នុង​រូប​កា​យ​ព្រះ​គ្រីស្ទ ជា​ញឹក​ញា​ប់​ ​ព្រះ​ទ្រ​ង់​បា​ន​ធ្វើ​ឲ្យ​យើ​ង​មាន​ការ​ភ្ញាក់​ផ្អើ​ល​ ដោយ​កា​រ​អ​ស្ចារ្យ។ ជា​ទៀ​ងទា​ត់​ ទ្រង់​បាន​ប្រើ​ម​នុ​ស្ស និ​ងស្ថា​ន​ភា​ព ដែល​មិ​នស​ម​ទំនង ដើម្បីស​ម្រេច​បំ​ណ​ង​ព្រះ​ទ័​យ​រ​បស់ទ្រង់​។ គឺ​ដូច​ដែ​ល​សាវ័ក​ប៉ុល​បា​នស​រសេរ​ថា “ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កំសោយ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស។ ហើយ​ទ្រង់​បាន​រើស​អ្នក​ទាប​ថោក​នៅ​លោកីយ៍​នេះ និង​ពួក​អ្នក​ដែល​គេ​មើលងាយ…

ពន្លឺក្នុងភាពងងឹត

ក្នុងអំឡុ​ងពេល​ដំណើរ​កម្សាន្ត នៅ​ប្រទេស​ពេរូ ខ្ញុំបាន​ទៅ​មើល​រូង​ភ្នំមួ​យ ក្នុង​ចំណោម​រូង​ភ្នំ​ជាច្រើន ដែ​ល​គេ​ឃើ​ញ​មាន នៅ​ទូទាំង​ប្រទេស​មួយ​នេះ​ ដែល​សំបូរ​ទៅដោ​យ​តំប​ន់​ភ្នំ។ អ្នកនាំ​ផ្លូវ​យើង​បា​ន​ប្រាប់​យើង​ថា​ គេ​បាន​ចូល​រុក​រក ក្នុង​រូង​ភ្នំ​ប្រភេទ​នេះ បាន​ជម្រៅ​ជា​ង ១៤គីឡូ​ម៉ែត្រ​ហើយ នៅ​តែមិ​ន​ទាន់​ទៅដ​ល់​បាត​រប​ស់​វា​។ យើង​បាន​ចូល​មើ​ល​សត្វ​ប្រជៀវ​ដ៏​គួ​រ​ឲ្យ​ចា​ប់​ចិត្ត សត្វ​បក្សី​រាត្រី​ចរ និង​ផ្ទាំង​ថ្ម ដែល​មាន​រូប​រាង្គ​ចម្លែ​ក​ៗ​។​ ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​ទៅ​ដ​ល់ក​ន្លែង​ដែល​ងងឹត​ខ្លាំង ធ្វើ​ឲ្យ​យើង​មិន​ហ៊ាន​ចូល​ទៅ​ជ្រៅ​ជាង​នោះ​ទៀ​ត ហើយយើង​ស្ទើរ​តែ​ថប់​ដង្ហើ​មផ​ង បាន​ជាយើ​ង​ប្រញាប់​ចេញ​មក​ក្រៅ​វិញ​។ ខ្ញុំ​មាន​អា​រ​ម្មណ៍​ធូរស្រាលយ៉ា​ងខ្លាំង​ ពេល​ដែល​យើង​បាន​វិ​ល​ត្រឡប់​មក​ខា​ង​ក្រៅរូ​ង​ភ្នំ​ ហើយ​បានឃើញ​ពន្លឺ​ថ្ងៃ​ឡើងវិ​ញ។

បទពិ​សោធន៍​នៅ​ថ្ងៃ​នោះ​ បាន​រំឭ​ក​ខ្ញុំថា​ តើភា​ពងងឹត​នាំ​ឲ្យ​មាន​ការភ័យខ្លា​ចកំ​រិ​តណា​ ហើយ​យើង​ម្នាក់​ៗ​ត្រូវ​កា​រពន្លឺ​ខ្លាំងប៉ុណ្ណា​។ យើង​កំពុងរ​ស់​នៅ​ក្នុ​ង​ពិភព​លោក ដែល​ប្រែ​ជាងងឹត ដោយ​សារ​អំពើ​បាប គឺ​លោកិ​យ​ដែល​បាន​ទាស់​ប្រឆាំ​ងនឹ​ងព្រះដែ​លបានបង្កើត​ខ្លួន។ ហើយ​យើងត្រូវ​ការ​ពន្លឺ​។

ព្រះ​យេស៊ូវ​ទ្រ​ង់​ក៏​បាន​យា​ង​ម​ក  ដើម្បី​ស្អាង​អ្វី​ៗ​ឡើ​ង​វិ​ញ  ជាពិសេសគឺ​ស្រោច​ស្រង់​មនុ​ស្ស​ជា​តិ ឲ្យ​បាន​​ចូល​ទៅ​រស់​នៅក្នុ​ង​ពន្លឺ​របស់ទ្រង់​(យ៉ូហាន ៨:១២)។​ គឺដូចដែលទ្រង់បានមានបន្ទូលថា “ខ្ញុំ​បាន​មក​ក្នុង​លោកីយ៍​ជា​ពន្លឺ​ភ្លឺ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ត្រូវ​នៅ​ក្នុង​សេចក្តី​ងងឹត​ឡើយ”(យ៉ូហាន ១២:៤៦)។

នៅ​ក្នុង​ទ្រ​ង់ យើង​មិនគ្រាន់តែទទួលបាននូវពន្លឺ​នៃសេចក្តី​សង្រ្គោះ​ប៉ុណ្ណោះទេ​ តែ​ថែម​ទាំ​ង​បាន​ទទួ​​លពន្លឺ ដែល​នាំ​ឲ្យ​យើង​ដើរ​តាម​ផ្លូវទ្រ​ង់ កាត់​តាម​ភាពង​ងឹត​ខាង​វិញ្ញាណ​របស់​លោកិយ​។-Bill Crowder

ព្រះនាមទ្រង់ជាសញ្ញាសំគាល់

ក្នុង​ខែក​ក្កដា ឆ្នាំ១​៨៦០ គេបា​នបើ​កសាលា​បង្រៀន​គិលានុបដ្ឋាយិកា​​ដំបូង​បំផុត របស់​ពិភពលោក នៅ​មន្ទីរ​ពេទ្យ​សង់ ថូម៉ាស នៅទី​ក្រុ​ងឡុ​ង។ សព្វ​ថ្ងៃ​នេះ សាលារៀន​មួយ​នេះ​ជាផ្នែកមួយ​នៃមហាវិទ្យាល័យ​របស់​ស្តេច ដែល​នៅ​ទីនោះ គេបា​ន​ហៅសិ​ស្សសា​លាទាំ​ង​នោះ​ថា​ ណៃធីងហ្គេល។ សាលារៀ​ន​នោះ ក៏ដូ​ច​ជា​ការងា​រគិលានុប​ដ្ឋាយិកាស​ម័យ​ទំ​នើប សុទ្ធ​តែ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​អ្នក​ស្រីផ្លូរិន ណៃធីងហ្គេល(Florence Nightingale) ដែលបា​ន​កែប្រែ​របៀ​ប​នៃ​ការ​ថែទាំងអ្នកជ​ម្ងឺ  ក្នុង​អំឡុង​សម័យ​សង្រ្គាម​គ្រីមមា។  ពេលដែ​ល​គិលានុ​បដ្ឋាយិកា ​ បាន​បញ្ចប់​ការ​បណ្តុះ​បណ្តាល​ហើយ ពួក​គេក៏បា​ន “ធ្វើការស​ច្ចា​ប្រណិធា​នតាម​អ្នក​ស្រីណៃ​​ធីង​ហ្គេល” ដែល​ឆ្លុះប​ញ្ចាំងពី​ឥទ្ធិពលដែ​លគា​ត់នៅ​តែបន្តជះ​ មកលើកា​រ​ថែទាំ​អ្នក​ជម្ងឺ​។

មនុស្សជា​ច្រើនបាន​ជិះឥទ្ធិពលយ៉ាង​ខ្លាំ​ង មក​លើពិភព​លោកសព្វ​ថ្ងៃ គឺមិ​​នខុសពីអ្នកស្រី​ផ្លូរិន ណៃធីង​ហ្គេល​ទេ។ ប៉ុន្តែ គ្មាននរណាម្នា​ក់ ដែល​មាន​ប្រសិទ្ធិភា​ពដូ​ច​ព្រះយេស៊ូ​វទេ​ ដែល​ការ​ប្រសូត្រ ការ​សុគត និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ បានធ្វើ​ឲ្យជីវិត​មនុស្សជាច្រើនផ្លាស់​ប្រែ ជាង២ពាន់​ឆ្នាំមក​ហើយ។

នៅ​ទូទាំង​ពិភ​ព​លោក គេបា​​​ន​ហៅគ្រីស្ទ​បរិស័ទ​ថា គ្រីស្ទាន ដោយ​ព្រះនា​ម​ព្រះគ្រី​ស្ទ​បាន​ធ្វើជាសញ្ញាសំគាល់​របស់​អ្នក​ដែលដើរតាមទ្រង់ រាប់​ចាប់​តាំងពី​សម័យ​ដំបូ​ងនៃ​ពួកជំ​នុំរ​ប​ស់ទ្រង់។ គឺដូចមានសេចក្តីចែងថា “កាល[លោកបាណាបាស]​បាន​ឃើញលោកសូល​ហើយ នោះ​ក៏​នាំ​គាត់​មក​ឯ​អាន់ទីយ៉ូក​វិញ រួច​អ្នក​ទាំង​២​នោះ បាន​ប្រជុំ​គ្នា​នឹង​ពួក​ជំនុំ ព្រម​ទាំង​បង្រៀន​ដល់​មនុស្ស​សន្ធឹក​ណាស់ ក្នុង​រវាង​១​ឆ្នាំ គឺ​នៅ​អាន់ទីយ៉ូក​នេះ​ឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជា​មុន​ដំបូង”(កិច្ចការ ១១:២៦)។

អ្នកដែលមាន​ព្រះនាមព្រះគ្រីស្ទជា​សញ្ញា​សំគាល់​ខ្លួន គឺជាកម្មសិទ្ធិរបស់ទ្រង់ហើយ ព្រោះយើងបានផ្លាស់ប្រែ ដោយក្តីស្រឡាញ់…

ការបណ្តាលចិត្ត ដោយក្តីស្រឡាញ់

ក្នុង​ទស​វត្ស​រ៍​ឆ្នាំ ១៩២០ លោក​បប់​ប៊ី ចូនស៍(Bobby Jones) បាន​ទទួល​តំណែង​ជើងឯក ក្នុង​ពិភព​កីឡាវាយ​កូន​​ហ្គោល ទោះបីជាគា​ត់មិ​ន​មែន​ជាកីឡាករ​អាជីព​ក៏​ដោយ។ ខ្សែ​ភាព​យន្ត​មួយ ដែល​មាន​ចំណងជើងថា​ លោក​បប់ប៊ី ចូនស៍ : អ្នកប្រា​ជ្ញនៃ​​កីឡា​វាយ​កូនហ្គោល បាននិយាយអំ​ពីដំណើរជី​វិត​របស់គាត់  ដែល​ក្នុ​ងនោះ​ មាន​វគ្គ​មួ​យ ដែល​កីឡាករ​វាយ​កូន​ហ្គោល​អាជីពម្នាក់ បាន​សួរ​លោក​បប់ប៊ីថា ​តើពេលណា​គាត់​ងា​ក​មក​ធ្វើកីឡាករអា​ជីពវិញ ដើម្បី​កើប​​លុយ​ ដូចកីឡាករ​ល្បីៗ​​ផ្សេង​​ទៀត។ លោក​ចូនស៍ក៏​បាន​ពន្យល់​ប្រា​ប់គេថា ​គាត់លេ​ង​កីឡា​វាយ​កូនហ្គោ​ល គឺដោយសា​រ​គាត់​ស្រឡាញ់កី​ឡាមួ​យនេះ​ ​មិនមែ​ន​ដោយ​សារ​គាត់ច​ង់បាន​លុយ​នោះទេ។​

ពេលយើ​ងធ្វើអ្វីមួយ យើងត្រូវ​ដឹង​ពី​មូល​ហេតុ ដែល​យើង​ច​ង់ធ្វើកិ​ច្ចការនោះ។ ក្នុង​នាម​ជា​អ្នកដែលដើ​រ​តាម​ព្រះគ្រីស្ទ​ យើង​ក៏ត្រូ​វដឹងពី​មូលហេតុដែ​លយើ​ងចង់បម្រើព្រះ​ផងដែរ។ ពេល​សាវ័ក​ប៉ុលសរសេរសំ​បុត្រ​ផ្ញើទៅកាន់ពួ​ក​ជំនុំ នៅក្រុ​ងកូរិន​ថូស គាត់​ក៏បានបង្ហាញ​នូវ​គំរូ​ល្អ នៅត្រ​ង់ចំ​ណុច​នេះ​ផង​ដែ​រ។ នៅក្នុ​ង​សំបុត្រ​របស់គាត់ យើង​ឃើញ​ថា​ គាត់​បាននិយាយ​ការពារ​ការប្រព្រឹត្ត  ចរិយាសម្បត្តិ  និងការ​ដែលព្រះបានត្រាសហៅគាត់ ឲ្យធ្វើជា​សាវ័​ក​ទ្រង់​។ ពេល​​គេ​ចោទសួ​រគា​ត់ អំពី​មូល​ហេ​តុ​ដែ​លគា​ត់​ធ្វើការ​ប​ម្រើព្រះ​ គាត់​ក៏បានឆ្លើ​យត​បថា​ គាត់​បាន​ធ្វើ​ការ​បម្រើ​ព្រះ ដោយ​សារ​សេចក្តី​ស្រឡាញ់​រប​ស់ព្រះគ្រីស្ទ បាន​បណ្តាល​ចិត្ត​គាត់ ដោយ​គាត់​​ពិចារណា​​ឃើញ​​ថា បើ​​ម្នា​ក់​​បាន​ស្លាប់​ជំនួស​អ្នក​ទាំង​អស់​ នោះ​ទាំង​អស់​ឈ្មោះ​ថា​បាន​ស្លាប់​ហើយ ទ្រង់​ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះអង្គ ដែល​សុគត​ជំនួស​គេ ហើយ​បាន​រស់​ឡើង​នោះ​វិញ(២កូរិនថូស ៥:១៤-១៥)។

សេចក្តី​ស្រឡាញ់​របស់ព្រះគ្រីស្ទ ជាក​ក្តាជំ​រុញ​ចិត្ត​ដ៏សំ​ខាន់​បំ​ផុត ដែ​លនាំ​ឲ្យ​គ្រីស្ទ​បរិស័ទ​រ​ស់នៅថ្វាយ​ទ្រង់ មិន​មែន​រស់​នៅដើ​ម្បី​ខ្លួន​ឯងនោះ​ទេ។-Bill…

អំណរដ៏ពោរ​ពេញ

ពេលដែល​ខ្ញុំកំ​ពុងរង់​ចាំ​ នៅ​មុខ​ច្រកទ្វារ​ឡើង​ជិះយ​ន្តហោះ នៅ​អាកាសយា​ន្ត​ដ្ឋានចាងហ្គ៊ី ​ប្រទេស​សឹង្ហ​បូរី ខ្ញុំបានក​ត់​សំគាល់​ឃើញ​គ្រួ​សារ​មួយ ដែល​មាន​ឪពុក​ម្តាយ និង​កូន​ប្រុសម្នាក់។ នៅ​ទីនោះ មាន​មនុស្ស​កកកុ​ញ បាន​ជា​ពួកគេពិ​បាក​ស្វែងរ​កកន្លែង​អង្គុយ។ ភ្លាមៗ​នោះ​ ក្មេង​តូច​ម្នា​ក់​នោះ​ ក៏បាន​ចាប់​ផ្តើមស្រែក​ច្រៀងឮ​ៗថា “អំណរដល់លោ​ក”។ ក្មេងនោះ​មា​នអា​យុប្រហែល​៦ឆ្នាំ​ទេ ​តែវាអាចចាំពាក្យទាំង​អស់ ក្នុង​បទចម្រៀង​នោះ គឺពិត​ជា​គួរ​ឲ្យ​សរសើរ​មែន។​

ការអ្វី​ដែ​លកា​ន់​​តែ​ធ្វើ​ឲ្យខ្ញុំចា​ប់អារម្មណ៍​ថែម​ទៀ​ត​នោះ​ គឺ​ទឹកមុខ​របស់​ក្មេង​ប្រុសម្នាក់នោះ​ ដែល​កំពុង​តែញ​ញឹម ត្រូវ​នឹង​បទចម្រៀង​ដែល​វាកំ​ពុង​ច្រៀ​ង ខណៈពេ​ល​ដែ​លវាកំ​ពុង​ប្រកាស​ដល់មនុស្ស​គ្រប់​គ្នា នៅ​ទីច្រ​កទ្វារ​នោះ អំពី​ក្តី​អំណរ ដែល​លោកិយទទួល​បាន​ ​ពី​ព្រះគ្រីស្ទដែ​ល​បា​ន​យា​ង​មក​ប្រសូត្រ​ជា​ម​នុស្ស។

ក្តីអំណរនេះមិ​នមែនសម្រាប់តែក្មេងៗដែលកំពុងតែសប្បាយរីករា​យ   ហើយ​ក៏មិនមែនសម្រាប់តែរដូវកាលនៃបុណ្យណូអែល​ដែរ​។ ក្តី​អំណរដ៏ហូរហៀរ ដែលទ​ទួលបានពីការទទួលព្រះវត្តមានព្រះ​គ្រីស្ទ​ក្នុ​ង​ជីវិ​ត​យើ​ង ស្ថិត​ក្នុង​ចំណោមខ្លឹមសារសំខាន់​ៗ នៃសេ​ចក្តី​បង្រៀន​ចុង​ក្រោយ​ ដែល​ព្រះយេស៊ូវ​បានប្រទានដល់ពួកសិ​ស្ស នៅពេល​យប់​មុន​ពេ​លគេ​ធ្វើគុ​តទ្រង់​ នៅលើ​ឈើ​ឆ្កា​ង។ ទ្រង់​បាន​ប្រាប់​ពួក​គេអំ​ពី​សេចក្តី​ស្រឡាញ់​ដ៏លើសលប់ ដែលទ្រ​ង់​មាន​ចំពោះពួ​ក​គេ​  ដូចដែ​លព្រះវរបិតា​​ស្រឡាញ់​ទ្រង់(យ៉ូហាន ១៥:៩)។ បន្ទាប់ពី​ព្រះ​យេស៊ូវបា​នចែក​ចាយ អំ​ពីអត្ថន័យ​នៃ​ទំនាក់ទំ​នង​ដ៏​អ​ស់​កល្បជា​និច្ច​នេះ​  ទ្រង់​ក៏​បានមាន​បន្ទូល​ថា “ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​ខ្ញុំ បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​សេចក្តី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ផង”(ខ.១១)។

នេះ​ជា​ព្រះ​បន្ទូល​សន្យាដ៏​អ​ស្ចារ្យណា​ស់! ព្រោះចិ​ត្តយើ​ងអាចពេញ​ដោយអំ​ណ​រ គឺ​អំណរ​ដ៏ពិត​ តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទ!-Bill Crowder

មិនមែនល្អតែសម្បកក្រៅ

ក្នុង​យុគ​សម័យ ដែល​ប្រ​ព័ន្ធផ្សព្វផ្សា​យបានគ្របដណ្តប់គ្រប់ផ្នែកទាំង​អស់​នៃ​សង្គម ទីប្រឹក្សាផ្នែក​រូបភាព​ បាន​ក្លាយ​ជា​បុ​គ្គល​ដ៏សំខាន់​មិនអាចខ្វះបាន។​ សីល្បៈក​រ កីឡាករ អ្នកនយោ​បាយ និង​អ្នក​ដឹ​កនាំ​មុ​ខ​ជំនួញជា​ច្រើន ចង់​ឲ្យ​ពិភ​ពលោក​មានទ​ស្ស​នៈល្អ​ ​ចំពោះ​ខ្លួន។​ ពួ​ក​គេ​ក៏បានជួល​ទីប្រឹក្សាដែ​ល​មាន​ត​ម្លៃ​ខ្ពស់​ ឲ្យ​ផ្តល់​យោប​ល  សម្រាប់​ការផ្សព្វ​ផ្សា​យ ដើម្បី​ឲ្យអតិថិ​ជន ស្រឡាញ់ និងចូល​ចិត្ត​ពួក​គេ​ ទោះ​ជួន​កា​ល ពួក​គេល្អតែ​សម្បក​ក្រៅក៏​ដោ​យ។

តាម​ពិត អ្វីដែល​មនុ​ស្ស​ត្រូ​វកា​រ មិ​នមែ​ន​ជា​ការតុ​ប​តែង​លម្អ​ឲ្យ​ស្អាត​តែ​សម្បក​ក្រៅនោះឡើយ តែអ្វីដែ​ល​យើង​ត្រូវកា​រនោះ គឺ​កា​រផ្លា​ស់​ប្រែនៅ​ក្នុ​ងចិ​ត្ត​។ ភាព​ខ្វះចន្លោះក្នុ​ងផ្នែ​ក​ដ៏ជ្រៅបំ​ផុត​នៃវិ​ញ្ញាណ​យើង​ មិន​អាច​កែប្រែ​ ដោយគ្រឿងល​ម្អខា​ងសាច់ឈាមបាន​ទេ។  ភា​ពខ្វះ​ច​ន្លោះទាំ​ងនោះមា​នទំនាក់​ទំន​ង​ដោយ​ផ្ទា​ល់ នឹង​ធា​តុពិត ដែល​មា​ននៅ​ក្នុ​ង​ចិត្ត និងគំនិត​របស់​យើ​ង ហើយក៏​បង្ហា​ញឲ្យយើងដឹង​ថា​ យើង​បាន​ដាច់ចេញ​ឆ្ងាយ​ប៉ុណ្ណា ពី​ភាពគ្រប់លក្ខណ៍ ដែ​លព្រះបានបង្កើត​មក។ ប៉ុន្តែ មនុ​ស្សមិន​អាច​ពឹ​ងផ្អែ​ក​លើសមត្ថភាព​ខ្លួ​នឯង ដើម្បី​សម្រេចនូវការ​ផ្លាស់ប្រែនេះឡើ​យ។

មានតែព្រះ​គ្រីស្ទទេ ដែលបានប្រទាន​យើង នូវ​កា​រផ្លា​ស់ប្រែដ៏ពិត  ដែលមិនគ្រាន់តែជាកា​រកែ​ប្រែ​មុខ​មា​ត់ ឬ​រូប​រា​ង្គខា​ង​ក្រៅប៉ុណ្ណោះឡើយ។ សាវ័កប៉ុល​បាន​មាន​ប្រសាសន៍ថា អ្នក​ដែល​មាន​ជី​វិត​អស់​កល្បជា​និច្ច​ក្នុងព្រះគ្រីស្ទ​ត្រូវ “ប្រដាប់​​ខ្លួន​​​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្តី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក”(កូល៉ុស ៣:១០)។

បើយើ​ង​មានជី​វិតថ្មី​ហើយ នោះមាន​ក្តីសង្ឃឹម​ដ៏ពោរ​ពេញ! ព្រះគ្រី​ស្ទកែប្រែយើង ឲ្យក្លា​យ​ជាមនុស្សថ្មី​ នៅក្នុ​ង​ទ្រ​ង់ គឺ​មនុ​ស្សដែលមានចិ​ត្តផ្លា​ស់ប្រែជា​ថ្មី ដែលមិ​នមែ​នល្អ​តែស​ម្បក​ក្រៅនោះ​ឡើយ។-Bill Crowder

គ្រឹះដ៏រឹងមាំ

ការ​រញ្ជួយ​ដីកើត​ឡើង​ជាញឹ​កញា​ប់ ក្នុង​តំបន់រង្វង់នៃមហាសមុទ្រ​បាស៊ីភិក ដែល​គេបានឲ្យ​ឈ្មោះ​ថា “រង្វង់​នៃភ្លើង”។ ៩០​ភាគរយនៃការ​រញ្ជួយដីទាំងអស់ និ​ង៨១ភា​គរយនៃការ​រញ្ជួយដីខ្លាំងបំផុត ក្នុង​ពិភលោ​ក បានកើតឡើងក្នុងតំបន់នោះឯង។ ខ្ញុំបា​នដឹងថា មាន​អគារ​ជាច្រើនក្នុ​ងទីក្រុង​ហុង​កុង ត្រូវ​បានគេសាងសង់ឡើង នៅលើ​គ្រឹះដែលធ្វើពី​ថ្មក្រានីត ដែល​ជួយកាត់​បន្ថយ​ការ​ខូចខាតអ​គារ ជា​អតិ​បរមា ក្នុង​ពេល​មាន​គ្រោះរញ្ជួយដីម្តងៗ។ គ្រឹះរបស់អគារមា​ន​សារៈសំខាន់​ណាស់ ជា​ពិសេស ក្នុងតំបន់ដែ​លសម្បូរ​រញ្ជួ​ញ​ដី ក្នុង​ពិភព​លោក។

ព្រះ​យេស៊ូវ​បា​ន​ប្រាប់អ្នក​ដើរតាមទ្រង់ថា គ្រឹះ​ដ៏រឹងមាំ គឺសំខាន់​ចំពោះជី​វិតរបស់អគារ​ណាស់។ គឺដូចដែលទ្រង់មានប​ន្ទូលថា “អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នក​នោះ​ដូច​ជា​មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បាន​រលំ​ទេ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម ឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ”(ម៉ាថាយ ៧:២៤-២៥)។ មាន​​តែព្រះយេស៊ូវ​ទេ ដែល​ជាគ្រឹះដ៏រឹងមាំ ដែល​ជួយ​ឲ្យយើងមា​នលំនឹង​ក្នុងចិ​ត្ត និង​ក្នុងជី​វិត ក្នុ​ងពេលបច្ចុប្បន្ន និង​ពេល​អនាគត​។

កាល​ណាយើ​ងអនុញ្ញាត​ឲ្យ​ប្រាជ្ញារ​បស់​ព្រះអ​ម្ចាស់ ដឹ​កនាំយើ​ង ក្នុង​ទំនាក់​ទំ​នង ការ​សម្រេចចិត្ត និងកា​រដាក់​អាទិភាពរ​បស់យើ​ង យើងរ​កបានគ្រឹះដែ​លគួរឲ្យទុក​ចិត្តបំផុត សម្រា​ប់ឲ្យយើ​ង​សង់​ជីវិត​យើង​ពីលើ​។-Bill Crowder

ការក្លែងសម្លេង

នៅសម័យដំបូង នៃវិស័យខ្សែភាពយន្ត ក្រុមសីល្បៈករហ្វូលេយ(Foley)បានរកឃើញវិធីបង្កើតសម្លេង ដើម្បីបញ្ចូលក្នុងខ្សែភាពយន្ត។ ពួកគេបានយកថង់ស្បែកច្រកម្សៅពោត ហើយច្របាច់ថង់នោះ បង្កើតជាសម្លេងព្រឹល ដែលលាន់ប្រឹបៗ ហើយពួកគេយកស្រោមដៃមួយគូមករលាស់ ធ្វើជាសម្លេងបក្សីរលាស់ស្លាបហើរ។ ម្យ៉ាងទៀត ពួកគេបានយករំពាត់មកគ្រវាត់ចុះឡើង បង្កើតសម្លេង វូហ វូហ។ ដើម្បីឲ្យខ្សែភាពយន្តមើលទៅមានលក្ខណៈធម្មជាតិពិតៗ សីល្បៈករទាំងនេះបានប្រើបច្ចេកទេសដ៏ប៉ិនប្រសប់ ដើម្បីបង្កើតសម្លេងឲ្យដូចធម្មជាតិ។

គេក៏អាចក្លែងសារ ឲ្យមានលក្ខណៈដូចសារដើមផងដែរ គឺមិនខុសពីការធ្វើសម្លេង សម្រាប់បញ្ចូលក្នុងកុនឡើយ។ វិធីសាស្រ្តមួយ ក្នុងចំណោមវីធីសាស្រ្តដែលសាតាំងបានប្រើញឹកញាប់បំផុត ដើម្បីបោកបញ្ឆោតយើង គឺវាបានក្លែងព្រះរាជសារព្រះ តាមរបៀបដែលនាំឲ្យគ្រោះថ្នាក់ខាងវិញ្ញាណ។ បានជាសាវ័កប៉ុលបានដាស់តឿនពួកជំនុំ ក្នុងបទគម្ពីរ ២កូរិនថូស ១១:១៣-១៤ ថា “ដ្បិតមនុស្សយ៉ាងនោះជាសាវ័កក្លែងក្លាយជាអ្នកឆបោក ដែលក្លែងខ្លួនធ្វើជាសាវ័កនៃព្រះគ្រីស្ទទេ ហើយសេចក្តីនោះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ”។ សាវ័កប៉ុលបានដាស់តឿនយើង អំពីពួកគ្រូបង្រៀនក្លែងក្លាយ ដែលនាំឲ្យយើងវង្វេងចេញពីព្រះយេស៊ូវគ្រីស្ទ និងចេញពីព្រះរាជសារនៃព្រះគុណរបស់ទ្រង់។

ព្រះយេស៊ូវបានមានបន្ទូលថា គោលបំណងដែលព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង គឺដើម្បី “កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត”(យ៉ូហាន ១៦:១៣)។ ដោយមានជំនួយ និងការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចរកឃើញសេចក្តីពិត ក្នុងលោកិយ ដែលមានពេញដោយការក្លែងបន្លំសារ។-Bill Crowder

ភ្ញៀវដែលមិនបានអញ្ជើញ

ថ្មីៗនេះ កូនប្រុស និងកូនប្រសាររបស់ខ្ញុំ បានទូរស័ព្ទមកប្រាប់ខ្ញុំថា កាលពីពេលយប់ មានសត្វប្រជៀវពីរក្បាល ចូលផ្ទះពួកគេ។ ខ្ញុំដឹងថា សត្វប្រជៀវជាផ្នែកមួយដ៏សំខាន់ ក្នុងប្រព័ន្ធអេកូឡូហ្ស៊ី តែពួកវាមិនមែនជាសត្វដែលខ្ញុំចូលចិត្ត ក្នុងចំណោមស្នាព្រះហស្តទាំងឡាយរបស់ព្រះ ជាពិសេស នៅពេលដែលពួកវាហើរចូលក្នុងផ្ទះខ្ញុំ។ ប៉ុន្តែ ខ្ញុំនិងភរិយាខ្ញុំបានអរព្រះគុណព្រះ ដែលយើងអាចទៅផ្ទះកូនយើង ដើម្បីជួយដេញសត្វប្រជៀវ។ ហើយបានជួយបិទប្រហោងតាមជញ្ជាំងផ្ទះ ព្រោះសត្វប្រជៀវ ប្រហែលជាអាចចូលក្នុងផ្ទះពួកគេ តាមប្រហោងនោះ ក្នុងនាមជាភ្ញៀវដែលមិនបានអញ្ជើញ។

សេចក្តីទុក្ខក៏ជាភ្ញៀវដែលមិនបានអញ្ជើញផងដែរ ដែលចេះតែវាយលុកចូលក្នុងជីវិតយើង។ ពេលយើងមានទុក្ខលំបាក យើងងាយនឹងមានចិត្តតក់ស្លត់ ឬអស់សង្ឃឹម។ ប៉ុន្តែ ស្ថានភាពដ៏ពិបាកទាំងនេះ អាចជាឧបករណ៍ ដែលព្រះវរបិតានៃយើង បានប្រើដើម្បីធ្វើឲ្យយើងផ្លាស់ប្រែ ឲ្យមានលក្ខណៈកាន់តែដូចព្រះគ្រីស្ទ។

ហេតុនេះហើយ បានជាសាវ័កយ៉ាកុបបានសរសេរថា “បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន ចូរទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ”(យ៉ាកុប ១:២-៤)។

ពេលយើងមានទុក្ខព្រួយ ឬការឈឺចាប់ យើងមិនត្រេកអរសប្បាយទេ។ ប៉ុន្តែ ពេលដែលទុក្ខព្រួយ ដែលជាភ្ញៀវដែលមិនបានអញ្ជើញទាំងនោះ បានមកដល់ យើងអាចមើលទៅព្រះហស្តព្រះ ដែលកំពុងគ្រប់គ្រង ហើយជឿជាក់ថា ទ្រង់អាចប្រើប្រាស់ទុក្ខលំបាកទាំងនោះ ដើម្បីជួយឲ្យយើងមានលក្ខណៈកាន់តែដូចព្រះរាជបុត្រាទ្រង់។-Bill Crowder